កាលបរិច្ឆេទ: ០៥ មករា ២០២២ / សុខភាព
តើអ្វីទៅជាដំណោះស្រាយសម្រាប់កុមារថ្លង់នៅតំបន់ Casamance? នេះជាប្រធានបទនៃទិវាវេជ្ជសាស្រ្ត ORL លើកទីពីរនៅតំបន់ Casamance ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Kadiandoumagne ក្នុងទីក្រុង Ziguinchor កាលពីថ្ងៃទី១៧ ធ្នូ កន្លងទៅនេះ។ ស្ថិតក្នុងឱកាសនោះដែរ ក៏មានវត្តមានស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលគ្រប់គ្រងដោយតំណាងរបស់សហគ្រាសគឺលោក Justin Biaye និងលោក Bacary Diatta។
កិច្ចប្រជុំលើកនេះដឹកនាំដោយវេជ្ជបណ្ឌិត Christophe Vincent មកពីមន្ទីរពេទ្យសាកលវិទ្យាល័យទីក្រុងលីលប្រទេសបារាំង និងមានការចូលរួមពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Issa Ndiaye ប្រធានផ្នែក ORL និងជាអគ្គលេខាធិការនៃសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក នៅប្រទេសសេណេហ្គាល់ផងដែរ។
ក្រៅពីវត្តមានរបស់ក្រុមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងកហើយ ក៏នៅមានវត្តមានរបស់ពេទ្យធ្មបដែលមកពីមណ្ឌលសុខភាពជាច្រើនទៀតដែរដែលបានចូលរួមក្នុងទិវានេះ និងជាឱកាសមួយដ៏ល្អសម្រាប់ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់សហគ្រាសយើង ជាពិសេសគឺផលិតផលខេមប្រូប៊ីយ៉ូទិក។
ម្យ៉ាងវិញទៀត លោកស្រី Evelyne Siga Diom សាស្រ្តាចារ្យវេជ្ជបណ្ឌិតឯកទេសខាង ORL នៅមន្ទីរពេទ្យ Fann និងជាប្រធានផ្នែក ORL នៃមន្ទីរពេទ្យ l’hôpital de la paix នៅទីក្រុង Ziguinchor ព្រមទាំងជាអគ្គហិរញ្ញឹករងនៃសមាគមគ្រូពេទ្យច្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក បានស្នើឲ្យសហការីរបស់លោកស្រីចេញវេជ្ជបញ្ជាប្រើផលិតផលខេមប្រូប៊ីយ៉ូទិកសម្រាប់ព្យាបាលជំងឺរលាកសាច់អាមីដាល់៕